Acme Outdoors Logo

លក្ខខណ្ឌនៃការប្រើប្រាស់

សេចក្តីផ្តើម

ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ផ្តល់ជូនគេហទំព័រនេះ ដែលជាសេវាកម្មត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួន។ សូមអានលក្ខខណ្ឌប្រើប្រាស់ទាំងនេះឱ្យបានពេញលេញ។ អ្នកប្រើប្រាស់ត្រូវបានបញ្ចាក់សេចក្តីអះអាងថាជា "លោកអ្នក" ។ តាមរយៈការចូលប្រើគេហទំព័រនេះ និងទំព័រណាមួយនៅខាងក្នុង លោកអ្នកយល់ព្រមគោរពតាមលក្ខខណ្ឌនៃការប្រើប្រាស់នេះ។

ប្រសិនបើលោកអ្នកមិនយល់ព្រមជាមួយលក្ខខណ្ឌនៃការប្រើប្រាស់នេះ ឬផ្នែកណាមួយនៃលក្ខខណ្ឌនេះទេ លោកអ្នកអាចចាកចេញពីគេហទំព័រនេះ។

កិច្ចព្រមព្រៀងលើលក្ខខណ្ឌនៃការប្រើប្រាស់

នេះគឺជាកិច្ចព្រមព្រៀងរវាងលោកអ្នក និងធនាគារឯកទេស ខេប៊ី ដេហាន ម.ក។ លក្ខខណ្ឌនៃការប្រើប្រាស់ដែលមាននៅក្នុងឯកសារនេះ នឹងគ្រប់គ្រងការប្រើប្រាស់គេហទំព័រ ឬគេហទំព័ររបស់អ្នកដែលដំណើរការដោយធនាគារឯកទេស ខេប៊ី ដេហាន ម.ក នៅក្រោមដែន www.kdsb.com.kh

ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ផ្តល់ជូនគេហទំព័រដល់លោកអ្នកដោយភ្ជាប់លក្ខខណ្ឌលើការយល់ព្រមរបស់លោកអ្នកដោយពុំចាំបាច់បញ្ជាក់លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ។ ការប្រើប្រាស់គេហទំព័ររបស់អ្នកបង្កើតការយល់ព្រមរបស់អ្នកចំពោះលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ។ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក រក្សាសិទ្ធិ តាមឆន្ទានុសិទ្ធចំពោះការផ្លាស់ប្តូរ ធ្វើបច្ចុប្បន្នភាព កែប្រែ បន្ថែម ឬដកចេញផ្នែកនៃលក្ខខណ្ឌនៃការប្រើប្រាស់ និងការបដិសេធទាំងនេះនៅពេលណាក៏បានដោយមិនចាំបាច់ជូនដំណឹងជាមុន។

ការបន្តប្រើប្រាស់គេហទំព័ររបស់អ្នកនេះបន្ទាប់ពីការផ្លាស់ប្តូរណាមួយ មានន័យថាអ្នកទទួលយក និងយល់ព្រមដោយគ្មានលក្ខខណ្ឌចំពោះការផ្លាស់ប្តូរ។ បានចែងថាលោកអ្នកគោរពតាមលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះជាមួយធនាគារឯកទេស ខេប៊ី ដេហាន ម.ក ផ្តល់ឱ្យលោកអ្នកនូវសិទ្ធិផ្ទាល់ខ្លួន មិនផ្តាច់មុខ មិនអាចផ្ទេរបាន មានកំណត់បុព្វសិទ្ធក្នុងការចូល និងប្រើប្រាស់គេហទំព័រនេះ។

កម្មសិទ្ធបញ្ញា

កម្មសិទ្ធបញ្ញាទាំងអស់នៅលើគេហទំព័រនេះត្រូវបានការពារដោយធនាគារឯកទេស ខេប៊ី ដេហាន ម.ក ។

សម្ភារៈទាំងអស់ដែលលេចឡើងនៅលើគេហទំព័ររបស់ធនាគារឯកទេស ខេប៊ី ដេហាន ម.ក (“មាតិកា”) ត្រូវបានការពារដោយកម្មសិទ្ធបញ្ញាក្រោមច្បាប់ស្តីពីកម្មសិទ្ធបញ្ញា និងជាកម្មសិទ្ធិរបស់ធនាគារឯកទេស ខេប៊ី ដេហាន ម.ក។

ឈ្មោះ ស្លាកសញ្ញា ផលិតផល និងឈ្មោះសេវាកម្ម ការរចនា និងពាក្យស្លោករបស់ធនាគារ ឯកទេស ខេប៊ី ដេហាន ម.ក ជាកម្មសិទ្ធិរបស់ធនាគារឯកទេស ខេប៊ី ដេហាន ម.ក អ្វីទាំងនេះមិនអាចត្រូវបានថតចម្លង ផលិតឡើងវិញ ចែកចាយ អនុវត្ត កែប្រែ ភ្ជាប់ទៅ បង្ហោះទៅជនទីបី បង្កើតស្នាដៃចម្លង បញ្ជូន ឬនៅក្នុងព្រឹត្តិការណ៍ណាមួយដើម្បីតំណាង ឬបញ្ជាក់ជាមួយធនាគារឯកទេស ខេប៊ី ដេហាន ម.ក។

មាតិកា

អត្ថបទ ក្រាហ្វិក រូបភាពកំណត់បង្ហាញរបស់អ្នកប្រើប្រាស់ រូបភាពកំណត់បង្ហាញដែលអាចមើលឃើញ រូបថត ឡូហ្គោ ស្នាដៃសិល្បៈ រចនាសម្ព័ន និងការរៀបចំខ្លឹមសារទាំងនោះ ដែលមាននៅលើគេហទំព័រគឺជាកម្មសិទ្ធគ្រប់គ្រង អាជ្ញាបណ្ណ ឬការពារដោយធនាគារឯកទេស ខេប៊ី ដេហាន ម.ក។

ព័ត៌មាន និងខ្លឹមសារទាំងអស់នៅលើគេហទំព័រនេះត្រូវបានការពារក្រោមច្បាប់ស្តីពីកម្មសិទ្ធិបញ្ញាតាមដែលអាចអនុវត្តបាន។ លើកលែងតែមានការផ្តល់ជូនជាពិសេសនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ គ្មានផ្នែកណាមួយនៃគេហទំព័រ និងគ្មានខ្លឹមសារណាមួយអាចត្រូវបានចម្លង បោះពុម្ពឡើងវិញ ផលិតឡើងវិញ បង្ហោះ បង្ហាញជាសាធារណៈ បកប្រែ បំលែងកូដ បញ្ជូន ឬចែកចាយតាមមធ្យោបាយណាមួយ រួមទាំងការឆ្លុះបញ្ចាំងទៅកាន់គេហទំព័រផ្សេងទៀត ម៉ាស៊ីនមេ ការចែកចាយ ឬអនុវត្តជាសាធារណៈដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាក់លាក់ពីធនាគារឯកទេស ខេប៊ី ដេហាន ម.ក។ រាល់ការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ទាញយក បញ្ជូនឡើងវិញ ការបង្ហាញ ការចែកចាយ ឬច្បាប់ចម្លងផ្សេងទៀត ឬការកែប្រែផ្នែកណាមួយខាងលើ ឬខ្លឹមសារនៅលើគេហទំព័រនៅក្នុងនោះ គឺត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។
>
ការិយាល័យកណ្តាល
For drop Down
វិមានការិយាល័យ អូវល (អាគារលេខ១) ជាន់ទី២០ ២១&២២ ផ្លូវលេខ៣៦០ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
ក្រុមហ៊ុនមេ/ម្ចាស់ភាគហ៊ុនរបស់យើង
For drop Down
Link to KB Financial GroupLink to webslide KB Kookmin CardLink to webslide INDOCHINA
K-easy
Download Now
Logo app KDSB
Link to IOSLink to GooglePlay
ភ្ជាប់ទំនាក់ទំនងជាមួយយើង
Link to facebookFor link to instagramFor link to linkedinFor Link to Youtube
© ២០២៥ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក. រក្សាសិទ្ធិគ្រប់យ៉ាង។