ថ្ងៃពណ៌បៃតង KDSB គឺជាទិវាបរិស្ថានដែលធនាគារ KDSB បង្កើតឡើងក្នុងគោលបំណងថែរក្សាពិភពលោកឱ្យមានពណ៌បៃតង។ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២0២0 ធនាគារ KDSB បានប្រារព្ធកម្មវិធីថ្ងៃពណ៌បៃតង រួមជាមួយនឹងការប្រគល់ពានរង្វាន់ដល់បុគ្គលិកឆ្នើមនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២0។
នៅក្នុងកម្មវិធីថ្ងៃពណ៌បៃតងនោះ មានសកម្មភាពសំខាន់ៗចំនួនបួនគឺការដាំដើមឈើ ការចែកថង់ក្រណាត់ដោយឥតគិតថ្លៃ ការប្រគល់ពានរង្វាន់ដល់បុគ្គលិក និងការផ្សាយផ្ទាល់ប្រគំតន្រ្តីអាកូស្ទីកបៃតង។ យើងក៏ឱ្យបុគ្គលិករបស់យើងចូលរួមនៅក្នុងកម្មវិធីបរិស្ថាន និងសង្គមនេះតាមរយៈការស្ម័គ្រចិត្តដាំដើមឈើរបស់ពួកគេ។ ធនាគារ KDSB ជឿជាក់ថាអំពើល្អចាប់ផ្ដើមចេញពីយើង គ្រួសារយើង បន្ទាប់មករីកសាយភាយទៅកាន់សង្គមជាតិយើង។
ដើម្បីធ្វើឱ្យពិភពលោកមានពណ៌បៃតង និងធ្វើឱ្យសិស្សមានម្លប់ជ្រក បុគ្គលិកធនាគារ KDSB បានស្ម័គ្រចិត្តដាំដើមឈើនៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ នៅព្រឹកថ្ងៃកម្មវិធីនោះ។ ធនាគារ KDSB ក៏បានរៀបចំថង់ក្រណាត់ចំនួន ១,000 ថង់ សម្រាប់ចែកជូនដល់សាធារណជន ក្នុងគោលបំណងជួយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា។ នៅពេលល្ងាចបន្ទាប់ពីការប្រគល់ពានរង្វាន់ដល់បុគ្គលិករួច ការផ្សាយផ្ទាល់ការប្រគំតន្រ្តីអាកូស្ទីកបៃតងដែលចូលរួមដោយកញ្ញា Adda ដែលជាអ្នកចម្រៀងនិងអ្នកនិពន្ធបទចម្រៀងដ៏ល្បី ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈពាក់ព័ន្ធនឹងការការពារបរិស្ថាន និងលើកទឹកចិត្តពួកគេឱ្យជួយរក្សាពិភពលោកឱ្យមានពណ៌បៃតងទាំងអស់គ្នា។