សារពីនាយកប្រតិបត្តិ

ជូនចំពោះភាគទុនិក អតិថិជន និងក្រុមគ្រួសារ KDSB ជាទីគោរព,
ក្រោយពីយើងបានបញ្ចប់ឆ្នាំ ២០២៥ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគទុនិក អតិថិជន និងបុគ្គលិករបស់យើងចំពោះការជឿទុកចិត្ត និងការគាំទ្រជាបន្តបន្ទាប់របស់អ្នកទាំងអស់គ្នា។  ទោះបីជាបរិយាកាស
ហិរញ្ញវត្ថុមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងការប្រកួតប្រជែងទីផ្សារកាន់តែខ្លាំងឡើងក៏ដោយធនាគារ KDSB នៅតែអាចទប់ទល់បាននូវភាពធន់ និងសម្រេចបាននូវវឌ្ឍនភាពដ៏មានអត្ថន័យតាមរយៈការប្តេជ្ញាចិត្តរបស់យើងចំពោះការរីកចម្រើនប្រកបដោយចីរភាព និងស្ងេរភាព។
 
នៅក្នុងឆ្នាំ ២០២៥ ធនាគារ KDSB បានសម្រេចលទ្ធផលដ៏ល្អដែលក្នុងនោះរួមមាន៖
  • ឥណទានសរុប៖ ២៣៩,២៥៩,៦៣២ លានដុល្លារអាមេរិក
  • ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ៖ ៦,៩០៦,៨៧៨ លានដុល្លាអាមេរិក
  • គុណភាពទ្រព្យសកម្ម៖ NPL​ ៥.៦៣%
លទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់អតិថិជនរបស់យើង និងការលះបង់របស់បុគ្គលិករបស់យើង។ គោលដៅចម្បងរបស់យើងមិនត្រឹមតែការពង្រីកខ្លួនឱ្យក្លាយទៅជាគ្រឹះស្ថានហិញ្ញវត្ថុដែលធំជាងមុនប៉ុណ្ណោះទេប៉ុន្តែថែមទាំងកែប្រែខ្លួនឱ្យក្លាយជាស្ថាប័នដែលរឹងមាំ និងប្រសើរជាងមុន ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំ​​ ការអនុវត្តប្រកបដោយវិន័យ និងការគ្រប់គ្រងហានិភ័យប្រកបដោយការទទួលខុសត្រូវ។ 

នៅក្នុងចក្ខុវិស័យក្នុងឆ្នាំ ២០២៦ យើងនៅតែមានសុទិដ្ឋិនិយមខ្ពស់ ក្នុងការយកឈ្នះលើ បញ្ហាប្រឈមទាំងអស់ដែលអាចនឹងកើតមាន។ ស្មារតីការងារជាក្រុម ការប្តេជ្ញាចិត្ត និងភាពធន់ដែលដែលយើងសម្រេចបានពេញមួយឆ្នាំ ២០២៥ កន្លងមកនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វឌ្ឍនភាពជាបន្តបន្ទាប់របស់យើង។ 

បេសកកម្មរបស់យើងនៅតែច្បាស់លាស់៖ ការចូលរួមចំណែកដល់សង្គមកម្ពុជា ដោយការផ្តល់សេវាហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបាន និងសេវាកម្មហិរញ្ញវត្ថុកម្រិតខ្ពស់ប្រកបដោយសុចរិតភាព។ យើងមានឆន្ទៈពង្រីក     ឱកាសហិរញ្ញវត្ថុ​ សម្រាប់ប្រជាជនកម្ពុជា ខណៈពេលនេះដែរយើងក៏បានពង្រឹងតួនាទីរបស់យើងជាដៃគូហិរញ្ញវត្ថុ ដែលមានទំនុកចិត្ត នៅក្នុងសហគមន៍ដែលយើងកំពុងបម្រើ។

នៅក្នុងទស្សនវិស័យឆ្នាំ ២០២៦ យើងនឹងផ្តោតទៅលើអាទិភាពសំខាន់ៗចំនួនបី៖
  • លើកកម្ពស់បទពិសោធន៍របស់អតិថិជនតាមរយៈសេវាកម្មដែលកាន់តែរហ័ស
    និងប្រកបដោយទំនុកចិត្តខ្ពស់។
  • ផ្តល់ឱ្យបុគ្គលិករបស់យើងទទួលបានលទ្ធភាពប្រកបដោយសមភាព
    នូវឱកាសសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍ។
  • បង្កើនប្រសិទ្ធភាពប្រតិបត្តិការតាមរយៈការធ្វើឱ្យកិច្ចដំណើរការការងារមានភាពរលូន
    និងការពង្រឹងយន្តការអនុវត្តការងារ។
សមិទ្ធផល​ក្នុងឆ្នាំ ២០២៥ គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ ប៉ុន្តែ​ទំនុកចិត្ត និង​ការស្មារតីធ្វើការ​ជាក្រុម​ដែល​យើង​បាន​កសាង​រួមគ្នា​នឹង​បន្តជាមាគ៌ា​ដឹកនាំ​អនាគត​របស់​យើង។ 

ខ្ញុំសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះការខិតខំប្រឹងប្រែងរបស់គ្រួសារធនាគារ KDSB ទាំងមូល ហើយទន្ទឹងរង់ចាំការសម្រេចបាននូវវឌ្ឍនភាពដ៏អស្ចារ្យបន្ថែមទៀតជាមួយគ្នានៅឆ្នាំ ២០២៦។
ដោយសេចក្តីគោរពអំពីខ្ញុំ
LAH SEA HWAN
នាយកប្រតិបត្តិ
20F, 21F & 22F of Oval Office tower (building No.1), St.360, Sangkat Boeung Keng Kang 1, Khan Boeung Keng Kang, Phnom Penh
©2025 KB Daehan Specialized Bank Plc. All rights reserved.
Link to facebookFor link to instagramFor link to linkedinFor Link to Youtube