អំពីធនាគារ

ធនាគារឯកទេស ខេប៊ី ដេហាន ម.ក (“ធនាគារ KDSB") គឺជាអាជីវកម្មបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន KB Kookmin Card Co., Ltd. (KB Kookmin Card) និង ធនាគារ Indochina Bank Ltd. (ធនាគារ Indochina Bank)។ ក្រុមហ៊ុន KB Kookmin Card គឺជាក្រុមហ៊ុន បុត្រសម្ព័ន្ធ របស់ KB Financial Group ដែលជា ក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេ មានអតិថិជនច្រើនបំផុត និងមានបណ្តាញសាខាទូលំទូលាយបំផុតនៅក្នុងប្រទេស កូរ៉េខាងត្បូង។ ក្រុមហ៊ុននេះក៏ជាសមាជិកមួយនៃសន្ទស្សន៍ និរន្តរភាព Dow Jones របស់ទីផ្សារភាគហ៊ុននៃទីក្រុង ញូវយ៉ក (NYSE) ផងដែរ។ ធនាគារ Indochina Bank ធ្លាប់មានបទពិសោធន៍ជោគជ័យ ត្រចះត្រចង់នៅក្នុងការ ផ្តល់ឥណទានរថយន្ត (Auto Finance) នៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។

ធនាគារ KDSB គឺជាធនាគារដែលអាចជឿទុកចិត្តបាន ព្រោះធនាគារបានទទួលជោគជ័យក្នុងការផ្តល់សេវាកម្ម ហិរញ្ញវត្ថុឯកទេស និងប្រកបដោយភាពច្នៃប្រឌិត តាមរយៈ ក្រុមហ៊ុនមេរបស់ខ្លួន។ ធនាគារ KDSB ក៏ជាធនាគារដែល អាចបំពេញតម្រូវការទីផ្សារឥណទានរបស់ប្រទេសកម្ពុជា បានយ៉ាងរហ័ស និងងាយស្រួល ដែលក្នុងពេលនោះក៏បាន រួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជាឱ្យកាន់ តែរីកចម្រើនខ្លាំងថែមទៀត។

ដើម្បីសម្រេចបាននូវភាពជោគជ័យប្រកបដោយនិរន្តរភាព និងការពេញចិត្តរបស់អតិថិជនខ្ពស់បំផុត ធនាគារ KDSB បានបង្កើតបណ្តាញសេវាកម្មដ៏ទូលំទូលាយនៅតាមទីតាំង សំខាន់ៗទូទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តសំខាន់ៗ ក្នុងប្រទេសកម្ពុជា។

ទាំងនេះរួមមានការិយាល័យកណ្តាល និងសាខាក្នុងស្រុកចំនួនប្រាំបីគឺ៖
  • សាខាខណ្ឌសែនសុខ-សង្កាត់ភ្នំពេញថ្មី
  • សាខាខណ្ឌច្បារអំពៅ-សង្កាត់និរោធ
  • សាខាខណ្ឌដង្កោ-សង្កាត់ដង្កោ
  • សាខាខណ្ឌសែនសុខ-សង្កាត់ទឹកថ្លា
  • សាខាខណ្ឌជ្រោយចង្វារ-សង្កាត់ជ្រោយចង្វារ
  • សាខាខេត្តកំពង់ចាម
  • សាខាខេត្តព្រះសីហនុ
  • សាខាខេត្តសៀមរាប
យើងប្តេជ្ញាផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មដ៏ល្អបំផុតតាមរយៈបណ្តាញនៅ ទូទាំងប្រទេសរបស់យើង។
20F, 21F & 22F of Oval Office tower (building No.1), St.360, Sangkat Boeung Keng Kang 1, Khan Boeung Keng Kang, Phnom Penh
©2025 KB Daehan Specialized Bank Plc. All rights reserved.
Link to facebookFor link to instagramFor link to linkedinFor Link to Youtube