Acme Outdoors Logo

សារពី
នាយកប្រតិបត្តិ

សូមគោរពដោយស្មោះអស់ពីដួងចិត្តចំពោះ ដៃគូអាជីវកម្ម មន្ត្រីរាជការ សហការីអាជីវកម្ម ម្ចាស់ភាគហ៊ុន និងនិយោជិតទាំងអស់ជាទីគោរព!

ខ្ញុំពិតជាមានសេចក្តីសោមនស្សយ៉ាងខ្លាំងក្រៃលែង ដែលខ្ញុំបានចូលរួមចែករំលែក លើដំណើរនៃការរីកចម្រើនរបស់ធនាគារ KDSB ជាមួយអ្នកទាំងអស់គ្នា។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកទាំងអស់គ្នាសម្រាប់ការជឿទុកចិត្ត និងការគាំទ្រឥតងាករេរបស់អ្នកទាំងអស់គ្នា។

ធនាគារ KDSB បានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួនតាំងពីខែមីនាឆ្នាំ 2018 ជាមួយនឹងការវិនិយោគដើមទុនដំបូងបំផុតចំនួន 74.2 លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក យើងបានលះបង់ខ្លួនរបស់យើង ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានរថយន្តថ្មី និងរថយន្តប្រើប្រាស់រួច (មួយតឹក) កម្ចីគ្រឿងយន្តកសិកម្ម កម្ចីទិញផ្ទះ និងអចលនទ្រព្យជាដើម។ ជាលទ្ធផលនៃឆន្ទៈដ៏មុតមាំរបស់យើង ឥឡូវនេះធនាគារ KDSB បានរីកចម្រើនទៅជាស្ថាប័នហិរញ្ញវត្ថុមួយដ៏រឹងមាំ ដែលមានទ្រព្យសកម្មសរុបឈានរហូតដល់ 232.4 លានដុល្លារអាមេរិក។

លើសពីនេះទៅទៀត នៅខែធ្នូ ឆ្នាំ 2024 យើងបានបញ្ចប់ការរំលាយក្រុមហ៊ុនបញ្ចូលគ្នាដោយជោគជ័យជាមួយក្រុមហ៊ុន អាយ-ហ្វាយនែន លីស៊ីង ភីអិលស៊ី (“iFL”) ដែលជាក្រុមហ៊ុនឯកទេសខាងភតិសន្យាហិរញ្ញវត្ថុ ដោយការពង្រឹងជំហរដ៏មុតមាំនេះ បានប្រែក្លាយយើងទៅជាធនាគារឯកទេសដែលឈានមុខគេនៅកម្ពុជា។ សមិទ្ធិផលដ៏អស្ចារ្យនេះ នឹងមិនអាចសម្រេចទៅបាននោះទេ ប្រសិនបើគ្មានការជឿទុកចិត្ត និងការគាំទ្ររបស់អ្នកទាំងអស់គ្នា។

ក្រុមហ៊ុនមេរបស់យើងគឺ ក្រុមហ៊ុន KB Kookmin Card ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន KB Financial Group ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសកូរ៉េខាងត្បូង បានផ្តល់ការគាំទ្រឥតងាករេដើម្បីធានាបាននូវកំណើនប្រកបដោយស្ថិរភាព និងនិរន្តរភាពរបស់ធនាគារ KDSB ។ ដើម្បីឆ្ពោះទៅមុខ យើងនឹងនៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន KB Kookmin Card ដើម្បីផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងលើកកម្ពស់សេវាកម្មហិរញ្ញវត្ថុរបស់យើង ជូនចំពោះអតិថិជនដ៏មានតម្លៃរបស់យើង។

បុគ្គលិកដែលខិតខំប្រឹងប្រែងចំនួន 370នាក់ របស់ធនាគារ KDSB យើងខ្ញុំ ត្រូវបានរួបរួមគ្នាក្រោមចក្ខុវិស័យតែមួយគឺ៖ "ជម្រុញដោយការប្រើប្រាស់ទេពកោសល្យលំដាប់ពិភពលោក និងភាពច្នៃប្រឌិតដ៏ក្លាហាន ដើម្បីក្លាយខ្លួនជាដៃគូជីវិតដ៏រីករាយដែលលោកអ្នកជឿទុកចិត្ត" ("Driven by world-class talents and bold innovation, to become your trusted happy life partner.")។ ជាមួយនឹងគោលការណ៍ណែនាំនេះ យើងនៅតែប្រកាន់ខ្ជាប់នូវបេសកកម្មរបស់យើង ដើម្បីក្លាយខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានស្ថិរភាព និងមានសក្តានុពលខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។

នៅពេលដែលយើងនៅតែបន្តដឹកនាំឧស្សាហកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាតាមរយៈការច្នៃប្រឌិត និងមហិច្ឆតាឥតឈប់ឈរ យើងនឹងឆ្ពោះទៅរកការរីកចម្រើនរួមគ្នាជាមួយលោកអ្នក។

ដោយសេចក្តីគោរពអំពីខ្ញុំ
LAH SEA HWAN
នាយកប្រតិបត្តិ

>
ការិយាល័យកណ្តាល
For drop Down
វិមានការិយាល័យ អូវល (អាគារលេខ១) ជាន់ទី២០ ២១&២២ ផ្លូវលេខ៣៦០ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
ក្រុមហ៊ុនមេ/ម្ចាស់ភាគហ៊ុនរបស់យើង
For drop Down
Link to KB Financial GroupLink to webslide KB Kookmin CardLink to webslide INDOCHINA
K-easy
Download Now
Logo app KDSB
Link to IOSLink to GooglePlay
ភ្ជាប់ទំនាក់ទំនងជាមួយយើង
Link to facebookFor link to instagramFor link to linkedinFor Link to Youtube
© ២០២៥ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក. រក្សាសិទ្ធិគ្រប់យ៉ាង។