សំណួរចម្លើយ


  • I. សំណួរចម្លើយទូទៅ

    ១. តើទីតាំងការិយាល័យកណ្តាលរបស់ធនាគារឯកទេស ខេប៊ី ដេហាន នៅឯណា?

    ការិយាល័យកណ្តាលរបស់ធនាគារឯកទេស ខេប៊ី ដេហាន មានទីតាំងនៅអគារលេខ ១(អូវុល ថោវើ) ជាន់ទី២០ ជាន់ទី ២១ និងជាន់ទី ២២ ផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកងទីមួយ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រទេសកម្ពុជា។


    ២. តើទីតាំងសាខារបស់ធនាគារឯកទេស ខេប៊ី ដេហាន នៅឯណាខ្លះ?

    បច្ចុប្បន្ន ធនាគារឯកទេស ខេប៊ី ដេហាន មានសាខាចំនួន ០៤ នៅទូទាំងប្រទេសកម្ពុជា។ សម្រាប់ទីតាំងសាខាជាក់លាក់ សូមចុចទីនេះ


    ៣. តើសេវាប្រតិបត្តិការធនាគារឯកទេស ខេប៊ី ដេហាន មានដូចជាអ្វីខ្លះ?

    • - ឥណទានរថយន្ត
    • - ឥណទានទូទៅ
    • - ឥណទានគ្រឿងយន្តកសិកម្ម
    • - ភតិសន្យារថយន្ត
    • - ភតិសន្យាម៉ូតូ

    ៤. តើជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាមានសិទ្ធិប្រើប្រាស់សេវាកម្មកម្ចីរបស់ធនាគារឯកទេស ខេប៊ី ដេហាន ដែរឬទេ?

    បច្ចុប្បន្ន ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាមានសិទ្ធិប្រើប្រាស់សេវាកម្មកម្ចីរបស់យើង។


    ៥. តើលេខទំនាក់ទំនងរបស់ ក្រុមការងារផ្នែកផ្តល់ព័ត៌មានអតិថិជន មានលេខអ្វីខ្លះ?

    លេខទំនាក់ទំនងរបស់ ក្រុមការងារផ្នែកផ្តល់ព័ត៌មានអតិថិជនគឺ៖ 0២៣ ៩៩១ ៥៥៥/ ០៩៨ ៩៦១ ៩៦១/ 0១៧ ៩៩១ ៥៥៥ ម៉ោងធ្វើការ៖ ចាប់ពីម៉ោង 0៨:00 ព្រឹក ដល់ 0៥:00 ល្ងាច ពីថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ។


  • II. ផលិតផល

    ១. តើសេវាប្រតិបត្តិការរបស់ធនាគារឯកទេស ខេប៊ី ដេហាន មានដូចជាអ្វីខ្លះ?

    • - ឥណទានរថយន្ត
    • - ឥណទានទូទៅ
    • - ឥណទានគ្រឿងយន្តកសិកម្ម
    • - ភតិសន្យារថយន្ត
    • - ភតិសន្យាម៉ូតូ


    ២. តើជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាមានសិទ្ធិប្រើប្រាស់សេវាកម្មកម្ចីរបស់ធនាគារឯកទេស ខេប៊ី ដេហាន ដែរឬទេ?

    - បច្ចុប្បន្ន ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាមានសិទ្ធិប្រើប្រាស់សេវាកម្មកម្ចីរបស់យើង។


    ៣. តើអ្វីជាលក្ខណៈសម្បត្តិជាមូលដ្ឋានសម្រាប់ការស្នើសុំប្រាក់កម្ចី?

    • - អាយុ ១៨-៦០ ឆ្នាំ
    • - អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព
    • - ធ្វើការនៅក្នុងក្រុមហ៊ុនបច្ចុប្បន្នយ៉ាងតិច 0៣ ខែ (សម្រាប់បុគ្គលិក)
    • - រស់នៅក្នុងលំនៅដ្ឋានបច្ចុប្បន្នយ៉ាងតិច ០៣ ខែ
    • - ផ្តល់លេខទូរស័ព្ទដែលអាចទំនាក់ទំនងបានទាំងនៅផ្ទះ និងកន្លែងធ្វើការ។


    ៤. តើឯកសារអ្វីខ្លះដែលត្រូវការសម្រាប់ការស្នើសុំប្រាក់កម្ចី?

    • - អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព (មានសុពលភាពយ៉ាងតិច ០៣ខែ)
    • - ភស្តុតាងនៃប្រាក់ចំណូល (លិខិតបញ្ជាក់ប្រាក់ខែ ឬរបាយការណ៍ធនាគារ ឬកិច្ចសន្យាការងារ)
    • - លិខិតបញ្ជាក់ទីលំនៅ (សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅពីឃុំ/សង្កាត់)។
    • - ផ្តល់លេខទូរស័ព្ទដែលអាចទំនាក់ទំនងបានទាំងនៅផ្ទះ និងកន្លែងធ្វើការ។


    ៥. តើខ្ញុំអាចស្នើសុំប្រាក់កម្ចីបាននៅឯណា?

    ដើម្បីស្នើសុំសេវាកម្មកម្ចីរបស់យើង សូមអញ្ជើញទៅកាន់សាខាធនាគារឯកទេស ខេប៊ី ដេហាន ដែលនៅជិតលោកអ្នកបំផុត។


    ៦. តើខ្ញុំអាចដឹងថាពាក្យស្នើសុំរបស់ខ្ញុំត្រូវបានអនុម័តដោយរបៀបណា?

    ធនាគាររបស់យើងនឹងផ្ញើលទ្ធផលនៃការវាយតម្លៃតាមរយះការផ្ញើសារ ឬបុគ្គលិករបស់យើងនឹងជូនដំណឹងដល់អ្នក។


    ៧. ចុះបើខ្ញុំភ្លេចលេខគណនីឥណទានរបស់ខ្ញុំ?

    សូមទំនាក់ទំនងមកកាន់លេខរបស់ ក្រុមការងារផ្នែកផ្តល់ព័ត៌មានអតិថិជនគឺ៖ 0២៣ ៩៩១ ៥៥៥/ ០៩៨ ៩៦១ ៩៦១/ 0១៧ ៩៩១ ៥៥៥ ឬតាមរយៈការផ្ញើសារទៅកាន់គេហទំព័រផ្លូវការរបស់ធនាគារឯកទេស ខេប៊ី ដេហាន របស់យើង។


    ៨. តើរយៈពេលកម្ចីនៃសេវាបង់រំលស់គឺមានអ្វីខ្លះ?

    • - សម្រាប់ ឥណទានរថយន្ត៖ រយៈពេលនៃការបង់រំលោះគឺចាប់ពី៖ ១២, ២៤, ៣៦,៤៨, ៦០, ៧២, ដល់ ៩៦ ខែ។
    • - សម្រាប់ឥណទានទូទៅ៖ រយៈពេលបង់រំលោះគឺចាប់ពី៖ ១២, ២៤, ៣៦, ៤៨, ៦០, ៧២, ៨៤, ៩៦, ១០៨, ១២០, ១៣២, ១៤៤, ១៥៦, ១៦៨, ១៨០, ១៩២, ២០៤, ២១៨, ២២២, ៣០០ ខែ។
    • - សម្រាប់ឥណទានឧបករណ៍កសិកម្ម៖ រយៈពេលបង់រំលោះគឺចាប់ពី៖ ១២, ២៤, ៣៦, ៤៨, ដល់ ៦០ ខែ។
    • - សម្រាប់បណ្ណ ៖ យើងមានបណ្ណពីរប្រភេទមានដូចជា ឥណពន្ធនិងឥណទាន។


  • III. ការទូទាត់

    ១. តើខ្ញុំអាចបង់វិក្កយបត្រប្រចាំខែរបស់ខ្ញុំទៅធនាគារឯកទេស ខេប៊ី ដេហាន ដោយរបៀបណា?ហើយតើថ្លៃផ្ទេរប្រាក់ប៉ុន្មាន?

    សូមចុច ត្រង់នេះ សម្រាប់ការទូទាត់ប្រាក់កម្ចី។


    ២. ប្រសិនបើការទូទាត់របស់ខ្ញុំមានការយឺតយ៉ាវ តើអ្នកគិតប្រាក់ប៉ុន្មាន?

    សូមអញ្ជើញមកកាន់ការិយាល័យធនាគារឬសាខារបស់ធនាគារឯកទេស ខេប៊ី ដេហាន ឬទំនាក់ទំនងមកកាន់ ក្រុមការងារផ្នែកផ្តល់ព័ត៌មានអតិថិជន របស់យើងតាមរយៈលេខ ០២៣ ៩៩១ ៥៥៥ / ០៩៨ ៩៦១ ៩៦១ / ០១៧ ៩៩១ ៥៥៥។


    ៣. បន្ទាប់ពីការទូទាត់របស់ខ្ញុំរួចរាល់ តើខ្ញុំត្រូវជូនដំណឹងទៅ ក្រុមការងារផ្នែកផ្តល់ព័ត៌មានអតិថិជន ដែរឬទេ?

    ទេអ្នកមិនបាច់ធ្វើទេ។


    ៤. តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើខ្ញុំចង់ស្នើសុំពន្យាពេលទូទាត់ប្រាក់កម្ចី?

    សូមអញ្ជើញមកកាន់ការិយាល័យធនាគារឬសាខារបស់ធនាគារឯកទេស ខេប៊ី ដេហាន ឬទំនាក់ទំនងមកកាន់ ក្រុមការងារផ្នែកផ្តល់ព័ត៌មានអតិថិជន របស់យើងតាមរយៈលេខ ០២៣ ៩៩១ ៥៥៥ / ០៩៨ ៩៦១ ៩៦១ / ០១៧ ៩៩១ ៥៥៥។


    ៥. តើខ្ញុំគួរស្នើសុំកាលវិភាគទូទាត់ប្រាក់កម្ចីរបស់ខ្ញុំម្តងទៀតដោយរបៀបណា?

    សូមអញ្ជើញមកកាន់ការិយាល័យធនាគារឬសាខារបស់ធនាគារឯកទេស ខេប៊ី ដេហាន ឬទំនាក់ទំនងមកកាន់ ក្រុមការងារផ្នែកផ្តល់ព័ត៌មានអតិថិជន របស់យើងតាមរយៈលេខ ០២៣ ៩៩១ ៥៥៥ / ០៩៨ ៩៦១ ៩៦១ / ០១៧ ៩៩១ ៥៥៥។


    ៦. តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំចង់សងប្រាក់កម្ចីរថយន្ត?

    សូមអញ្ជើញមកកាន់ការិយាល័យធនាគារឬសាខារបស់ធនាគារឯកទេស ខេប៊ី ដេហាន ឬទំនាក់ទំនងមកកាន់ ក្រុមការងារផ្នែកផ្តល់ព័ត៌មានអតិថិជន របស់យើងតាមរយៈលេខ ០២៣ ៩៩១ ៥៥៥ / ០៩៨ ៩៦១ ៩៦១ / ០១៧ ៩៩១ ៥៥៥។


  • IV. K-easy App

    ១. តើខ្ញុំអាចចុះឈ្មោះ K-easy App ដោយរបៀបណា?

    សូមចុចទីនេះដើម្បីចុះឈ្មោះ K-easy App សូមចុចទីនេះ: https://fb.watch/aUExfO4KND/


    ២. តើកម្មវីធី K-easy គាំទ្រភាសាអ្វីខ្លះ?

    យើងគាំទ្រភាសាពីរផ្សេងគ្នាមានដូចជា៖

    • - ភាសាខ្មែរ
    • - ភាសាអង់គ្លេស


    ៣. ខ្ញុំបាត់ទូរសព្ទរបស់ខ្ញុំ ហើយខ្ញុំបារម្ភអំពីកម្មវិធី K-easy របស់ខ្ញុំ ប្រសិនបើនរណាម្នាក់ប្រើទូរសព្ទរបស់ខ្ញុំ។ តើខ្ញុំគួរធ្វើអ្វីខ្លះ?

    អ្នកអាចចូលទៅកាន់គេហទំព័ររបស់ធនាគារឯកទេស ខេប៊ី ដេហាន ដើម្បីចាក់សោសេវាកម្ម។ ប្រសិនបើសេវាកម្មត្រូវបានចាក់សោ គ្មាននរណាម្នាក់អាចចូលគណនីរបស់អ្នកប្រើប្រាស់ បានទេ។


    ៤. តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំភ្លេចពាក្យសម្ងាត់របស់ខ្ញុំ ហើយការចូលគណនីរបស់ខ្ញុំត្រូវបានចាក់សោ?

    ប្រសិនបើអ្នកបរាជ័យក្នុងការផ្តល់ពាក្យសម្ងាត់ត្រឹមត្រូវចំនួន 0៣ ដងជាប់ៗគ្នា ការចូលគណនីរបស់អ្នកត្រូវបានចាក់សោ។ សូមអ្នកចូលទៅកាន់គេហទំព័ររបស់ធនាគារឯកទេស ខេប៊ី ដេហាន យើងអាចកំណត់លេខសម្ងាត់ឡើងវិញ និងផ្តល់ឱ្យអ្នកនូវលេខសម្ងាត់ថ្មី។


    ៥. តើខ្ញុំអាចពិនិត្យមើលប្រវត្តិនៃការទូទាត់ប្រាក់កម្ចីរបស់ខ្ញុំនៅក្នុងកម្មវិធី K-easy ដោយរបៀបណា?

    អ្នកអាចចូលទៅកាន់ K-easy App រួចបញ្ចូលលេខសំងាត់ បន្ទាប់មកចុចលើពាក្យ កម្ចីរបស់ខ្ញុំ បន្ទាប់មកអ្នកអាចឃើញប្រវត្តិទូទាត់ប្រាក់កម្ចីរបស់អ្នក។


    ៦. តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំត្រូវការជំនួយបន្ថែម?

    អ្នកអាចមកកាន់សាខាណាមួយរបស់យើង ឬទាក់ទងផ្នែកបម្រើអតិថិជនរបស់យើង។ ០២៣ ៩៩១ ៥៥៥ / ០៩៨ ៩៦១ ៩៦១ / ០១៧ ៩៩១ ៥៥៥


    ៧. តើ សេវាកម្មអ្វីខ្លះដែលខ្ញុំអាចប្រើក្នុងកម្មវិធី K-easy?

    អ្នកអាចមើលចំនួនប្រាក់កម្ចី និងព័ត៌មានលម្អិតរបស់អ្នក។ អ្នកអាចប្រើមុខងារដូចខាងក្រោម៖

    • - ជំហាន
    • - ផ្សារ
    • - បណ្ណ
    • - ប្រាក់កម្ចី
    • - ព្រឹត្តិការណ៍


    ៨. តើខ្ញុំអាចប្រើជំហានក្នុងកម្មវិធី K-easy ដោយរបៀបណា?

    អ្នកអាចចូលកម្មវិធី K-easyជាមុនសិន បន្ទាប់មកចុចទៅលើ ជំហ៊ាន បន្ទាប់មក ចុច ប៊ូតុង បញ្ជូន មុខងារនេះជួយអ្នកក្នុងការរាប់រាល់ជំហានរបស់អ្នកនៅពេលអ្នកកំពុងដើរ អ្នកគ្រាន់តែចូលកម្មវិធី ហើយទុកទូរស័ព្ទនៅជាមួយអ្នក។ អ្នកនឹងទទួលបានសាច់ប្រាក់ជា K-Cash ច្រើនដូចដែលអ្នកដើរ។ សូមធ្វើការប៉ះដើម្បីទទួលបាន K-Cash ជារៀងរាល់ថ្ងៃ។ សូមចុចតាមរយះតំណរនេះ៖ https://fb.watch/aUEDy4a_Sj/


  • V. សេវាសុវត្ថិភាព KDSB 3D

    ១. តើសេវាសុវត្ថិភាព KDSB 3D ជាអ្វី?

    - សេវា KDSB 3D Secure គឺជាមុខងារសុវត្ថិភាពដែលផ្តល់ដោយធនាគារឯកទេស ខេប៊ី ដេហាន ។ សេវាកម្មនេះដំណើរការបានតែនៅពេលដែលអ្នកធ្វើប្រតិបត្តិការអនឡាញពីបណ្ណ KDSB របស់អ្នកជាមួយពាណិជ្ជករអនឡាញដែលមានសុវត្ថិភាព Visa ដែលចូលរួម។ អ្នកនឹងទទួលបានលេខ ៦ ខ្ទង់ OTP (One-Time Password) តាមរយៈសារ SMS ឬ Email ដែលត្រូវបានផ្ញើទៅកាន់លេខទូរស័ព្ទ ឬអ៊ីមែលដែលបានចុះឈ្មោះរបស់អ្នក ហើយគ្រាន់តែបញ្ចូល OTP នោះសម្រាប់ការផ្ទៀងផ្ទាត់។


    ២. តើសេវាកម្ម KDSB 3D Secure មានអត្ថប្រយោជន៍អ្វីខ្លះ?

    សេវា KDSB 3D Secure ផ្តល់នូវការការពារសុវត្ថិភាពបន្ថែមប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត។ ជាមួយនឹងការអនុវត្តការផ្ទៀងផ្ទាត់ OTP នរណាម្នាក់នឹងមិនអាចប្រើបណ្ណ KDSB របស់អ្នកសម្រាប់ប្រតិបត្តិការអនឡាញដោយគ្មាន OTP ផ្ញើទៅកាន់ទូរសព្ទ ឬអ៊ីមែលដែលបានចុះឈ្មោះរបស់អ្នកទេ។


    ៣. តើធ្វើដូចម្តេចដើម្បីចុះឈ្មោះសេវា KDSB 3D Secure?

    មិនចាំបាច់ចុះឈ្មោះសម្រាប់សេវាកម្ម KDSB 3D Secure ទេ។ អ្នកនឹងទទួលបាន OTP ដោយស្វ័យប្រវត្តិ នៅពេលធ្វើប្រតិបត្តិការអនឡាញជាមួយពាណិជ្ជករ Visa Secure ដែលចូលរួម។ សូមប្រាកដថាលេខទូរស័ព្ទដែលបានចុះឈ្មោះ និងអាសយដ្ឋានអ៊ីមែលរបស់អ្នកជាមួយយើងខ្ញុំមានសុពលភាព និងធ្វើបច្ចុប្បន្នភាព។


    ៤. តើ OTP ជាអ្វី?

    OTP (One-Time Password) គឺជាពាក្យសម្ងាត់ថាមវន្តដែលត្រូវបានប្រើដើម្បីផ្ទៀងផ្ទាត់ប្រតិបត្តិការសុវត្ថិភាពអនឡាញរបស់អ្នក។ វាមានសុពលភាពសម្រាប់តែប្រើម្តងប៉ុន្នោះ។


    ៥. តើការផ្ញើ OTP យ៉ាងដូចម្តេច?

    បន្ទាប់ពីបំពេញព័ត៌មានបណ្ណរបស់អ្នកបានត្រឹមត្រូវ OTP នឹងត្រូវបានបង្កើតដោយស្វ័យប្រវត្តិ ហើយផ្ញើទៅកាន់លេខទូរស័ព្ទ ឬអ៊ីមែលរបស់អ្នកដែលបានចុះឈ្មោះជាមួយ KDSB ។


    ៦. តើ OTP ផុតកំណត់ទេ?

    OTP នឹងផុតកំណត់ក្នុងរយៈពេល 5 នាទី។ ប្រសិនបើអ្នកមិនអាចទទួលបាន OTP ទេ អ្នកអាចចុចប៊ូតុង "ផ្ញើលេខកូដឡើងវិញ" នៅលើទំព័របណ្តាញប្រតិបត្តិការ ដើម្បីទទួលបាន OTP ដែលមានសុពលភាពមួយផ្សេងទៀតនៅលើលេខទូរស័ព្ទ និងអ៊ីមែលដែលបានចុះឈ្មោះរបស់អ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ។


    ៧. តើមានអ្វីកើតឡើងប្រសិនបើខ្ញុំបញ្ចូល OTP ខុសជាប់ៗគ្នា?

    ប្រសិនបើអ្នកបញ្ចូល OTP ខុស ៣ ដងជាប់គ្នា អ្នកនឹងមិនអាចបញ្ចប់ប្រតិបត្តិការបានទេ ហើយស្ថានភាពបណ្ណរបស់អ្នកនឹងត្រូវបានរារាំងសម្រាប់ប្រតិបត្តិការជាក់លាក់នោះ។ សូមទំនាក់ទំនងមកកាន់ ផ្នែកបម្រើអតិថិជន ០២៣ ៩៩១ ៥៥៥ / ០៩៨ ៩៦១ ៩៦១ / ០១៧ ៩៩១ ៥៥៥ សម្រាប់ជំនួយ។


    ៨. តើខ្ញុំត្រូវបង់ថ្លៃសេវានេះទេ?

    ទេ មិនគិតថ្លៃសេវានេះទេ។


    ៩. តើប្រតិបត្តិការអនឡាញទាំងអស់ទាមទារ OTP ដែរឬទេ?

    ទេ OTP គឺត្រូវបានទាមទារសម្រាប់តែពាណិជ្ជករអនឡាញជាក់លាក់ដែលគាំទ្រពីការផ្ទៀងផ្ទាត់ Visa 3D Secure ប៉ុណ្ណោះ។


    ១០. តើខ្ញុំអាចដឹងថាពាណិជ្ជករណាដែលចូលរួម Visa 3D Secure ដោយរបៀបណា?

    សម្រាប់ពាណិជ្ជករដែលចូលរួម និមិត្តសញ្ញា “VISA Secure” នឹងត្រូវបានបង្ហាញសម្រាប់ការទទួលយកការទូទាត់។


    ១១. តើខ្ញុំអាចទទួលបាន OTP នៅពេលខ្ញុំនៅឯបរទេសបានទេ?

    - សិនបើអ្នកប្រើប្រាស់នៅឯបរទេស អ្នកប្រើសេវាទូរស័ព្ទចល័តនៅក្រៅប្រទេស អ្នកផ្តល់សេវាប្រហែលជាមិនគាំទ្រការទទួលសារ SMS អន្តរជាតិទេ។ សូមរំលឹកឱ្យបើកទូរស័ព្ទដៃរបស់អ្នក និងដាក់សេវារ៉ូមីងរបស់អ្នកឲ្យដំណើរការ ដើម្បីធានាថាអ្នកអាចទទួលបាន OTP SMS ដើម្បីបញ្ចប់ប្រតិបត្តិការអនឡាញនៅពេលអ្នកធ្វើដំណើរទៅក្រៅប្រទេស។ សូមពិគ្រោះជាមួយអ្នកផ្តល់សេវាទូរគមនាគមន៍របស់អ្នកសម្រាប់ព័ត៌មានលម្អិត។ ទោះយ៉ាងណាក៏ដោយ អ្នកនៅតែទទួលបាន OTP តាមរយៈអ៊ីមែលរបស់អ្នក។
    - បាទ/ចាស អ្នកអាចធ្វើបាន ហើយយើងណែនាំអ្នកឱ្យជ្រើសរើសអ៊ីមែលជាវិធីសាស្ត្រផ្ទៀងផ្ទាត់ OTP ។ សម្រាប់ជម្រើស SMS សូមពិគ្រោះជាមួយអ្នកផ្តល់សេវាទូរគមនាគមន៍របស់អ្នក។


    ១២. ប្រសិនបើលេខទូរស័ព្ទដែលបានចុះឈ្មោះរបស់ខ្ញុំមិនមែនជាលេខទូរស័ព្ទកម្ពុជា តើខ្ញុំនឹងទទួលបាន OTP ដែរឬទេ?

    ទេ សេវានេះមានសម្រាប់តែលេខទូរស័ព្ទកម្ពុជាប៉ុណ្ណោះ។ ដើម្បីប្រើប្រាស់សេវាកម្មនេះ អ្នកអាចអាប់ដេតទូរស័ព្ទដែលបានចុះឈ្មោះរបស់អ្នកជាមួយនឹងលេខទូរស័ព្ទកម្ពុជា។


    ១៣. តើខ្ញុំត្រូវទទួលបានបណ្ណ KDSB ថ្មីដើម្បីប្រើសេវាកម្ម KDSB 3D Secure ដែរឬទេ?

    ទេ អ្នកមិនចាំបាច់ដាក់ពាក្យសុំបណ្ណថ្មីទេ។ សេវាកម្មនេះនឹងត្រូវបានអនុវត្តសម្រាប់បណ្ណដែលមានស្រាប់ និងថ្មីទាំងអស់។


    ១៤. តើខ្ញុំទទួលបានលេខទូរស័ព្ទ ឬអ៊ីមែលរបស់ខ្ញុំធ្វើបច្ចុប្បន្នភាពដោយរបៀបណា?

    សូមមកកាន់ការិយាល័យកណ្តាលរបស់យើងដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នក ឬផ្នែកបម្រើអតិថិជន របស់យើង ០២៣ ៩៩១ ៥៥៥ / ០៩៨ ៩៦១ ៩៦១ / ០១៧ ៩៩១ ៥៥៥ សម្រាប់ជំនួយ។