សេចក្ដីជូនដំណឹង

សេចក្តីជូនដំណឹង៖ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក (ធនាគារ KDSB) មានកិត្តិយសសូមជម្រាបជូនអតិថិជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អាយ-ហ្វាយនែន លីស៊ីង ភីអិលស៊ី និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក បានរួមបញ្ចូលគ្នាជាផ្លូវការទៅជាក្រុមហ៊ុនតែមួយ ដោយធនាគារឯកទេស ខេប៊ី ដេហាន ម.ក គឺជាក្រុមហ៊ុនដែលទទួលបន្ទុកធ្វើអាជីវកម្ម។
រាល់បណ្ដាញសង្គមរបស់ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អាយ-ហ្វាយនែន លីស៊ីង ភីអិលស៊ី នឹងត្រូវបានបិទ ហើយលេខទូរស័ព្ទទំនាក់ទំនង (081 761 111) របស់ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អាយ-ហ្វាយនែន លីស៊ីង ភីអិលស៊ី នឹងត្រូវបានបិទដំណើរការចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះតទៅ។
ដោយក្តីគោរព!
ធនាគារឯកទេស ខេប៊ី ដេហាន ម.ក
សេចក្តីជូនដំណឹងអំពីឱកាសចូលរួមដេញថ្លៃគម្រោង Disaster Recovery Site included (Software & Hardware)
ជូនជំពោះអ្នកផ្គត់ផ្គង់ទាំងអស់
ធនាគារ KDSB មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីឱកាសដេញថ្លៃសម្រាប់គម្រោង Implement Disaster Recovery Site included (Software & Hardware)។ យើងខ្ញុំសូមអញ្ជើញអ្នកផ្គត់ផ្គង់ទាំងអស់ចូលរួមដាក់សំណើរឲ្យបាន មុនថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤។
សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោមសម្រាប់ព័ត៌មានលម្អិត។
តំណភ្ជាប់៖ Bidding Announcement
សូមកុំឲ្យឱកាសនេះកន្លងហួស!

កាន់តែពិសេស! កាន់តែអស្ចារ្យ! សម្រាប់អតិថិជនដាក់ស្នើឥណទានកាតគ្រីពីធនាគារ KDSB លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
លក្ខណៈផលិតផល និង លក្ខខណ្ឌឥណទានកាតគ្រី៖
- អត្រាការប្រាក់ប្រកួតប្រជែង
- រយៈពេលកម្ចីរហូតដល់ ៩៦ ខែ
- អាចកម្ចីបានរហូតដល់ ៨០% នៃតម្លៃរថយន្ដ
- ឯកសារតម្រូវងាយស្រួល
- អនុម័តរហ័ស និងបត់បែន
- អតិថិជនអាចបន្តប្រើប្រាស់យានយន្តបានធម្មតា
ឯកសារតម្រូវ៖
- ឯកសារបញ្ជាក់អត្តសញ្ញាណ៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលនៅមានសុពលភាព
- ឯកសារបញ្ជាក់ទីលំនៅ៖ អាសយដ្ឋានបច្ចុប្បន្ន (សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ ដែលចេញដោយឃុំ / សង្កាត់ ឬ កិច្ចសន្យាជួលផ្ទះ)
- ឯកសារបញ្ជាក់ប្រាក់ចំណូល៖ លិខិតបញ្ជាក់ប្រាក់បៀវត្ស របាយការណ៍ធនាគារ កិច្ចសន្យាការងារ ឬរបាយការណ៍ចំណូល ចំណាយ ។ល៕
- កិច្ចព្រមព្រៀងទិញលក់រថយន្ដ៖ កិច្ចសន្យាទិញ/លក់រថយន្ដដែលមានការចុះហត្ថលេខាព្រមព្រៀងជាមួយការទិញ/លក់ ឬដែលភ្ជាប់ជាមួយវិក្កយប័ត្របង់ប្រាក់ ឬ គណនីធនាគារ ដែលអាចបញ្ជាក់អំពីប្រតិបត្តិការ។
- កាតគ្រីរថយន្ត៖ តម្រូវកម្មសិទ្ធក្រោមឈ្មោះអតិថិជន
ដោយក្តីគោរព!
ធនាគារឯកទេស ខេប៊ី ដេហាន ម.ក

យើងខ្ញុំសូមជូនដំណឹងដល់លោកអ្នកអំពីតំហែទាំប័ណ្ណឥណពន្ធ ចាប់ពីថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៦:០០ នាទីយប់ រហូតដល់ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ០៥:៣០ នាទីព្រឹក (អំឡុងពេលតំហែទាំ៖ ១១ ម៉ោង ៣០ នាទី)។
ក្នុងអំឡុងពេលតំហែទាំនេះ រាល់ប្រតិបត្តិការប័ណ្ណឥណពន្ធទាំងអស់ រួមទាំងការទិញ និងការដកប្រាក់តាមម៉ាស៊ីន ATM នឹងផ្អាកដំណើរការជាបណ្តោះអាសន្ន។
យើងខ្ញុំសូមអភ័យទោសចំពោះភាពរអាក់រអួល និងសូមអរគុណចំពោះការយោគយល់របស់លោកអ្នក។
យើងខ្ញុំនឹងនៅទីនេះដើម្បីជួយលោកអ្នកគ្រប់ជំហាន។
ដោយក្តីគោរព!
ធនាគារឯកទេស ខេប៊ី ដេហាន ម.ក

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការជម្រាបជូនលោកអ្នកអំពីបច្ចុប្បន្នភាពមួយដ៏សំខាន់។ ចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ យើងខ្ញុំនឹងមានការផ្លាស់ប្តូរវិធីសាស្ត្រនៃការជូនដំណឹងដល់លោកអ្នក ពីការផ្ញើសារជា SMS ទៅជាការជូនដំណឹងតាមរយៈមុខងារ Mobile App PUSH នៅក្នុងកម្មវិធីទូរស័ព្ទ “K-easy” វិញ។ ប្រភេទប្រតិបត្តិការដែលនឹងផ្ញើសារជា SMS និង PUSHរួមមាន៖
SMS: ដំណើរការចេញប័ណ្ណរហូតដល់ការចែកចាយ ការផ្លាស់ប្តូរលេខ PIN ការរំលឹកការទូទាត់យឺតយ៉ាវ លេខកូដសម្ងាត់ (OTP) សម្រាប់ប្រតិបត្តិការអនឡាញ
PUSH: ការធ្វើប្រតិបត្តិការទិញទំនិញ ឫ ដកសាច់ប្រាក់ ការរំលឹកស្ដីពី កាលបរិច្ឆេទទូទាត់ និងទឹកប្រាក់វិក័យបត្រត្រូវទូទាត់ ការឈ្នះទឹកប្រាក់ត្រលប់មកវិញ
យើងខ្ញុំសូមជម្រាបផងដែរថា ប្រសិនបើលោកអ្នកចង់បន្តទទួលបានការជូនដំណឹងតាមរយៈការផ្ញើសារជា SMS លោកអ្នកអាចអញ្ជើញមកកាន់ធនាគារយើងខ្ញុំដើម្បីធ្វើការស្នើរសុំ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬត្រូវការជំនួយក្នុងការទាញយកកម្មវិធីទូរស័ព្ទ “K-easy” របស់យើងខ្ញុំ សូមធ្វើការទំនាក់ទំនងមកក្រុមការងារបម្រើសេវាអតិថិជនរបស់យើងខ្ញុំតាមរយៈគណនីតេឡេក្រាម៖ 098 961 961/0976 510 168 ឬតាមរយៈ hotline 098 961 961/023 991 555/017 991 555 ឬ 066 611 555។
យើងខ្ញុំនឹងនៅទីនេះដើម្បីជួយលោកអ្នកគ្រប់ជំហាន។
ដោយក្តីគោរព!