
សូមគោរពដោយស្មោះអស់ពីដួងចិត្តចំពោះ ដៃគូអាជីវកម្ម មន្ត្រីរាជការ សហការីអាជីវកម្ម ម្ចាស់ភាគហ៊ុន និងនិយោជិតទាំងអស់ជាទីគោរព!
ខ្ញុំពិតជាមានសេចក្តីសោមនស្សយ៉ាងខ្លាំងក្រៃលែង ដែលខ្ញុំបានចូលរួមចែករំលែក លើដំណើរនៃការរីកចម្រើនរបស់ធនាគារ KDSB ជាមួយអ្នកទាំងអស់គ្នា។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកទាំងអស់គ្នាសម្រាប់ការជឿទុកចិត្ត និងការគាំទ្រឥតងាករេរបស់អ្នកទាំងអស់គ្នា។
ធនាគារ KDSB បានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួនតាំងពីខែមីនាឆ្នាំ 2018 ជាមួយនឹងការវិនិយោគដើមទុនដំបូងបំផុតចំនួន 74.2 លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក យើងបានលះបង់ខ្លួនរបស់យើង ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានរថយន្តថ្មី និងរថយន្តប្រើប្រាស់រួច (មួយតឹក) កម្ចីគ្រឿងយន្តកសិកម្ម កម្ចីទិញផ្ទះ និងអចលនទ្រព្យជាដើម។ ជាលទ្ធផលនៃឆន្ទៈដ៏មុតមាំរបស់យើង ឥឡូវនេះធនាគារ KDSB បានរីកចម្រើនទៅជាស្ថាប័នហិរញ្ញវត្ថុមួយដ៏រឹងមាំ ដែលមានទ្រព្យសកម្មសរុបឈានរហូតដល់ 232.4 លានដុល្លារអាមេរិក។
លើសពីនេះទៅទៀត នៅខែធ្នូ ឆ្នាំ 2024 យើងបានបញ្ចប់ការរំលាយក្រុមហ៊ុនបញ្ចូលគ្នាដោយជោគជ័យជាមួយក្រុមហ៊ុន អាយ-ហ្វាយនែន លីស៊ីង ភីអិលស៊ី (“iFL”) ដែលជាក្រុមហ៊ុនឯកទេសខាងភតិសន្យាហិរញ្ញវត្ថុ ដោយការពង្រឹងជំហរដ៏មុតមាំនេះ បានប្រែក្លាយយើងទៅជាធនាគារឯកទេសដែលឈានមុខគេនៅកម្ពុជា។ សមិទ្ធិផលដ៏អស្ចារ្យនេះ នឹងមិនអាចសម្រេចទៅបាននោះទេ ប្រសិនបើគ្មានការជឿទុកចិត្ត និងការគាំទ្ររបស់អ្នកទាំងអស់គ្នា។
ក្រុមហ៊ុនមេរបស់យើងគឺ ក្រុមហ៊ុន KB Kookmin Card ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន KB Financial Group ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសកូរ៉េខាងត្បូង បានផ្តល់ការគាំទ្រឥតងាករេដើម្បីធានាបាននូវកំណើនប្រកបដោយស្ថិរភាព និងនិរន្តរភាពរបស់ធនាគារ KDSB ។ ដើម្បីឆ្ពោះទៅមុខ យើងនឹងនៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន KB Kookmin Card ដើម្បីផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងលើកកម្ពស់សេវាកម្មហិរញ្ញវត្ថុរបស់យើង ជូនចំពោះអតិថិជនដ៏មានតម្លៃរបស់យើង។
បុគ្គលិកដែលខិតខំប្រឹងប្រែងចំនួន 370នាក់ របស់ធនាគារ KDSB យើងខ្ញុំ ត្រូវបានរួបរួមគ្នាក្រោមចក្ខុវិស័យតែមួយគឺ៖ "ជម្រុញដោយការប្រើប្រាស់ទេពកោសល្យលំដាប់ពិភពលោក និងភាពច្នៃប្រឌិតដ៏ក្លាហាន ដើម្បីក្លាយខ្លួនជាដៃគូជីវិតដ៏រីករាយដែលលោកអ្នកជឿទុកចិត្ត" ("Driven by world-class talents and bold innovation, to become your trusted happy life partner.")។ ជាមួយនឹងគោលការណ៍ណែនាំនេះ យើងនៅតែប្រកាន់ខ្ជាប់នូវបេសកកម្មរបស់យើង ដើម្បីក្លាយខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានស្ថិរភាព និងមានសក្តានុពលខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។
នៅពេលដែលយើងនៅតែបន្តដឹកនាំឧស្សាហកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាតាមរយៈការច្នៃប្រឌិត
និងមហិច្ឆតាឥតឈប់ឈរ យើងនឹងឆ្ពោះទៅរកការរីកចម្រើនរួមគ្នាជាមួយលោកអ្នក។
LAH SEA HWAN
នាយកប្រតិបត្តិ
ព័ត៌មានសង្ខេបអំពីធនាគារ

-
ឈ្មោះធនាគារធនាគារឯកទេស ខេប៊ី ដេហាន ម.ក (“ធនាគារ KDSB”)
-
សាវតារខែកក្កដា ឆ្នាំ២០០៨៖ បានបង្កើតឡើងក្នុងនាមជាធនាគារឯកទេស តូម៉ាតូ ខែមីនា ឆ្នាំ២០១៨៖ បានផ្លាស់ប្តូរទៅជាធនាគារឯកទេស ខេប៊ី ដេហាន ម.ក
-
វិស័យអាជីវកម្មមានឯកទេសក្នុងការផ្តល់ឥណទានរថយន្ត អាជីវកម្មប័ណ្ណ និង ផ្នែកកម្ចីគេហដ្ឋាន
-
ការិយាល័យកណ្តាលអគារលេខ ១ ជាន់ទី២០ ទី២១&ទី២២ ផ្លូវលេខ ៣៦០ ភូមិ០៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ធនាគារឯកទេស ខេប៊ី ដេហាន ម.ក (“ធនាគារ KDSB”) គឺជាអាជីវកម្មបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន KB
Kookmin Card និងធនាគារ Indochina Bank។
ក្រុមហ៊ុន KB Kookmin Card គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ KB Financial Group
ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេដែលមាន អតិថិជនច្រើនបំផុត
និងមានបណ្ដាញសាខាទូលំទូលាយបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាសមាជិកមួយនៃសន្ទស្សន៍ Dow Jones
sustainability indices របស់ទីផ្សារភាគហ៊ុននៃទីក្រុងញូវយ៉ក (NYSE)។
ធនាគារ Indochina Bank ធ្លាប់មានបទពិសោធន៍ជោគជ័យត្រចះត្រចង់នៅក្នុងការផ្តល់ឥណទានរថយន្ត (Auto Finance) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដោយផ្អែកលើបទពិសោធន៍ជោគជ័យ នៅក្នុងវិស័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេៗរបស់ខ្លួន និងនវានុវត្តភាពថ្មីរបស់ខ្លួនផងនោះ ទើបស្តែងឱ្យឃើញច្បាស់ថា ធនាគារ KDSB គឺជាធនាគារដ៏គួរឱ្យជឿទុកចិត្តដែលអាចផ្ដល់ជូននូវសេវាកម្មរហ័សទាន់ចិត្ត និងមានភាពបត់បែនទៅកាន់ទីផ្សារឥណទានកម្ពុជា និងធ្វើឱ្យសង្គមហិរញ្ញវត្ថុនៃប្រទេសកម្ពុជាកាន់តែមានភាពប្រសើរឡើង។
ចក្ខុវិស័យ បេសកកម្ម និង គោលតម្លៃស្នូល
ចក្ខុវិស័យរបស់ធនាគារ KDSB
គឺក្លាយខ្លួនជាធនាគារឯកទេសតាមរយៈបទពិសោធន៍ជោគជ័យពីប្រទេសកូរ៉េខាងត្បូង។
បេសកកម្មរបស់ធនាគារ KDSB
គឺធ្វើឱ្យអតិថិជនមានអារម្មណ៍រំភើបរីករាយតាមរយៈការផ្តល់សេវាកម្មឆាប់រហ័ស និងមានភាពបត់បែន
ដូចជាការបើកបររថយន្តទំនើប (supercar) នៅលើផ្លូវហាយវេយ៉ាងដូច្នោះដែរ។

ចក្ខុវិស័យ
ដឹកនាំដោយអ្នកជំនាញកម្រិតពិភពលោក និងរបបគំហើញថ្មីៗដើម្បីក្លាយខ្លួនជា ដៃគូជីវិតដ៏រីករាយ និងគួរជាទីទុកចិត្តរបស់អតិថិជន។គោលដៅរបស់យើង គឺក្លាយខ្លួនជាក្រុមហ៊ុនហិរញ្ញវត្ថុយូរអង្វែងមួយតាមរយៈរបបគំហើញថ្មីៗឈានមុខគេដែលផ្លាស់ប្តូរគំរូហិរញ្ញវត្ថុដោយអ្នកជំនាញដែលមានវិជ្ជាជីវៈច្បាស់លាស់របស់យើង។
បេសកកម្ម
ការផ្តល់សេវាកម្មហិរញ្ញវត្ថុ ធ្វើឱ្យមានការផ្លាស់ប្តូរ - ជីវិតកាន់តែរីករាយ និងពិភពលោកកាន់តែល្អប្រសើរយើងផ្តោតលើការផ្តល់សេវាហិរញ្ញវត្ថុដែលនាំមកនូវសេចក្តីសុខ និងសុភមង្គលដល់អតិថិជន និងសង្គម។
គោលតម្លៃស្នូល
ការផ្តោតលើអតិថិជន : អត្ថប្រយោជន៍សម្រាប់អតិថិជន និងការផ្តល់អាទិភាពដល់ពួកគេនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តរបស់យើង។
ជំនាញឯកទេស : យើងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីអភិវឌ្ឍសមត្ថភាពឈានមុខគេក្នុងផ្នែកឧស្សាហកម្ម។
នវានុវត្តន៍ : យើងលើកកម្ពស់ការគិតបែបច្នៃប្រឌិត និងជំរុញឱ្យមានគំនិតផ្តួចផ្តើមលើផ្នែកទីផ្សារដំបូងគេ ដើម្បីរៀបចំអនាគតនៃឧស្សាហកម្មសេវាហិរញ្ញវត្ថុ ឡើងវិញ។
ការជឿទុកចិត្ត និងសុចរិតភាព : ក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុមួយ យើងតែងគោរពតាមកម្រិតស្តង់ដា ខ្ពស់បំផុតនៃក្រមសីលធម៌វិជ្ជាជីវៈ ដោយធ្វើសកម្មភាពប្រកបដោយភាពស្មោះត្រង់ និងដោយសុចរិតភាព។
ការរីកលូតលាស់ទាំងអស់គ្នា : តាមរយៈការរីកលូតលាស់ទាំងអស់គ្នាជាមួយនឹងអតិថិជន យើងមានគោលបំណងចូលរួមចំណែកដល់ការរីកចម្រើនជឿនលឿននៃសង្គម។
របាយការណ៍សង្ខេបហិរញ្ញវត្ថុប្រចាំឆ្នាំ
ក្នុងឆ្នាំ២០២១ ធនាគារ KDSB បានបង្ហាញពីកំណើនប្រាក់ចំណេញសុទ្ធយ៉ាងអស្ចារ្យដល់ទៅ ១៤២.៦% នៅក្នុងពេលប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលពុំធ្លាប់មាន។ ក្នុងអំឡុងពេលវិបត្តិដែលអូសបន្លាយពេលនេះ ផ្អែកតាមចំណេះដឹងនិងបទពិសោធន៍នៃការគ្រប់គ្រងហានិភ័យដ៏ល្អប្រសើរ ដែលទទួលបានពីក្នុងប្រទេសកូរ៉េខាងត្បូង ធនាគារ KDSB នៅតែអាចគ្រប់គ្រងហានិភ័យបានយ៉ាងល្អដដែល។ កំណើនទ្រព្យសកម្មសរុបគឺភាគច្រើនទទួលបានពីកំណើននៃចំនួនការផ្ដល់ប្រាក់កម្ចី ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។
វប្បធម៌ធនាគារ
KDSB បានបង្កើតឡើងជាមួយនឹងវប្បធម៌ធនាគារដ៏ប្លែកដែលធ្វើឱ្យ KDSB ក្លាយជាស្ថាប័នធនាគារដែលមានភាពខុសគ្នាទៅនឹងស្ថាប័នធនាគារដទៃនៅក្នុងប្រទេសកម្ពុជា។
ថ្នាក់សិក្សាភាសាកូរ៉េ ថ្នាក់សិក្សាភាសាកូរ៉េត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៩។ បន្តពីឆ្នាំ២០១៩ វគ្គមូលដ្ឋានភាសាកូរ៉េត្រូវបានផ្ដល់ជូនដល់បុគ្គលិកដែលមានឆន្ទៈរៀនភាសាថ្មីដើម្បីការរីកចម្រើនអនាគតរបស់ពួកគេ។ ថ្នាក់សិក្សានោះត្រូវបានបញ្ចប់ដោយជោគជ័យនៅក្នុងឆ្នាំ២០២០ ហើយសិស្សដែលបានបញ្ចប់វគ្គនេះដោយជោគជ័យត្រូវបានប្រគល់រង្វាន់និងវិញ្ញាបនបត្របញ្ចប់ការសិក្សាពីនាយកប្រតិបត្តិ។
ក្លឹបអាហារកូរ៉េ ក្លឹបអាហារកូរ៉េ គឺជាវប្បធម៌ប្លែកគេរបស់ធនាគារ KDSB។ វាត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យបុគ្គលិកសប្បាយរីករាយ បន្ទាប់ពីការខិតខំធ្វើការរបស់ពួកគេពេញមួយសប្ដាហ៍។ ដូច្នេះ ក្លឹបនេះបើកនៅល្ងាចថ្ងៃសុក្ររៀងរាល់ពីរសប្ដាហ៍ម្តង។ តាមរយៈការចូលរួមនៅក្នុងក្លឹបនេះ បុគ្គលិកអាចសិក្សាអំពីប្រវត្តិសាស្ត្រ/វប្បធម៌នៃមុខម្ហូបនីមួយៗ និងរបៀបក្នុងការចម្អិនម្ហូបកូរ៉េដ៏ពេញនិយម។ មិនត្រឹមតែផ្ដល់នូវចំណេះដឹងពាក់ព័ន្ធនឹងអាហារបរទេសប៉ុណ្ណោះទេ ប៉ុន្តែក្លឹបនេះក៏ជាកន្លែងដែលបុគ្គលិកកសាងទំនាក់ទំនងល្អក្នុងផ្នែក/ក្រុមផងដែរ។ ភាពរីករាយរបស់បុគ្គលិកត្រូវបានសម្ដែងចេញតាមរយៈទឹកមុខញញឹម និងការជជែកលេងយ៉ាងសប្បាយរបស់ពួកគេអំឡុងពេលនៅក្នុងថ្នាក់បង្រៀននីមួយៗរបស់ក្លឹប។
